ជនជាតិវៀតណាមចំនួន១៩នាក់ (ស្រី៨នាក់) ត្រូវបានកម្ពុជាបណ្ដេញចេញ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ជនជាតិវៀតណាមចំនួន១៩នាក់ (ស្រី៨នាក់) ត្រូវបានកម្ពុជាបណ្ដេញចេញ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន អត់ប្រថាប់ត្រា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៃខេត្តព្រៃវែង។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលបានប្រកាសនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៕

You might also like