កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្ដត្រួតពិនិត្យរដ្ឋបាលចំនួន៦ទីតាំង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្រែងមានលបលួចប្រព្រឹត្តបទល្មើស Online Scams
(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន៦ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្រែងមានលបលួចប្រព្រឹត្តបទល្មើស Online Scams។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងបានរកឃើញជនបរទេសចំនួន១១នាក់ ស្រី៤នាក់ ក្នុងនោះ៣ទីតាំង ជនបរទេសបានចាកចេញអស់។ ការត្រួតពិនិត្យនោះរួមមាន៖
*ទីតាំងទី១ ផ្ទះជួល៣ល្វែង កម្ពស់៣ជាន់ ២១បន្ទប់ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានជនជាតិមីយ៉ាន់ម៉ា១នាក់ប្រុស ទីតាំងពុំមានសម្ភារ:សង្ស័យអប់រំ
*ទីតាំងទី២ អគារកម្ពស់៦ជាន់ ៤០បន្ទប់ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារសង្ស័យអបរំ
*ទីតាំងទី៣ ផ្ទះ២ល្វែង ៣ជាន់ ២១បន្ទប់ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មានជនជាតិប៉ាគីស្ថាន២នាក់ប្រុស ទីតាំងពុំមានសម្ភារសង្ស័យអប់រំ
*ទីតាំងទី៤ ផ្ទះ១ល្វែង កម្ពស់២ជាន់ ៦បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ី៨នាក់ ស្រី៤នាក់ ពុំមានសម្ភារសង្ស័យអបរំ
*ទីតាំងទី៥ ផ្ទះ១ល្វែង កម្ពស់២ជាន់ ៦បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារសង្ស័យអប់រំ
*ទីតាំងទី៦ ផ្ទះវីឡា១កន្លែង មាន៣បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ជនបរទេស បានចាកចេញអស់ ពុំមានសម្ភារសង្ស័យ៕






