ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ០១គ្រឿង នៅចំណុចលើដងផ្លូវលេខ១៣២ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៦:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីករណីលួច(លួចម៉ូតូ០១គ្រឿងម៉ាកSuzuki Nex ពណ៍ទឹកក្រូច លាយស) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៣២ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ២៥៤B ផ្លូវលេខ១៤៦Z ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤:០០នាទីទៀបភ្លឺ ។
*ជនសង្ស័យ:
-ឈ្មោះ គឹម ម៉េងលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនរងគ្រោះ:
-ឈ្មោះ យ៉េក ឆានុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខយាមហាងម្លប់ជម្ពូ ស្នាក់នៅផ្ទះជួលលេខ២៤៥E3 ផ្លូវលេខ១៥០Z ក្រុមទី២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*សម្ភារ:បាត់បង់មាន៖
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៍ទឹកក្រូច លាយស ស៊េរី2019 ពាក់ផ្លាកលេខ កណ្ដាល1AG-9600 ដែលមានលេខតួ: CE44F 350825 លេខម៉ាស៊ីន: AE 52350784(ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ គឹម ម៉េងលី និងបក្ខពួកលួចនៅពេលកើតហេតុ) ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like