អេស្ប៉ាញ បានធ្វើពិធីទទួល និងដង្ហែពាន World Cup 2026 យ៉ាងគគ្រឹកគគ្រេងទូទាំងប្រទេស
(បរទេស)៖ បណ្តាថ្នាក់ដឹកនាំ និងអ្នកគាំទ្រនៃប្រទេសអេស្ប៉ាញទាំងមូល បានចេញមកព្រមគ្នា ដើម្បិអបអរជ័យជម្នះពីការដណ្តើមបានពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 យ៉ាងអធិកអធមជាទីបំផុតនាថ្ងៃចន្ទ ទី២០ ខែកក្កដាម្សិលមិញនេះ។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលមានរហស្សនាមថា «គោជល់» បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិភពលោក FIFA World Ranking បានចាកចេញពីទឹកដីសហរដ្ឋអាមេរិក ទីតាំងប្រកួតផ្តាច់ព្រ័ត្រ World Cup 2026 ចុះចតនៅព្រលានយន្តហោះដែលស្ថិតក្នុងទីក្រុង Madrid មុនពេលជួបថ្នាក់ដឹកនាំប្រទេស និងប្រជាជនក្នុងទីក្រុងធំនេះតែម្តង។
អេស្ប៉ាញ បានក្លាយជាជើងឯកដំបូងគេ នៅពេល World Cup លេងជុំចុងក្រោយកើនដល់ ៤៨ក្រុមលើកដំបូង និងមាន ៣ប្រទេសផងដែររួមគ្នាធ្វើម្ចាស់ផ្ទះ ក្រោយរង់ចាំអស់ ១៦ឆ្នាំ ក្រោយឈ្នះដំបូងកាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូងមក។
ជាការកត់សម្គាល់ផងដែរ អេស្ប៉ាញជាអ្នកសរសេរប្រវត្តិសាស្រ្ត ពោលគឺដែនដីអាមេរិកខាងជើង (Concacaf) ពុំមែនជាទឹកដីមាសសម្រាប់ក្រុមនៅតំបន់អាមេរិកឡាទីន ដែលតែងតែលើកពានដូចកាល ៣ជំនាន់មុនទៀតនោះទេនាឆ្នាំ១៩៧០ ១៩៨៦ និងឆ្នាំ១៩៩៤៕






