ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ ដែលធ្វើឡើង នៅសាលប្រជុំទីស្នាក់ការគណបក្សឃុំក្រាំងស្គារ។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី ឯកឧត្ដម លោកជំទាវ និងក្រុមការងារថ្នាក់កណ្ដាល , ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំ, ក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំ, គណកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ និងមេក្រុមបក្សក្នុងភូមិ សរុប៤៣៧ រូប។
កិច្ចប្រជុំនេះដែរធ្វើឡើងដើម្បីត្រៀមរៀបចំជំនួបជាមួយឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស។
បន្ទាប់ពីបានស្តាប់នូវការអានផែនការឆ្ពោះទៅកាន់ការបោះឆ្នោតរួចមក ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាក្នុងអង្គពិធី។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ណែនាំដល់ក្រុមការងារ និងសមាជិក សមាជិកា ខិតខំបំពេញការងារសំដៅធ្វើយ៉ាងណាអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ៕






