នគរបាលស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនចោរឆក់ខ្សែ ក ០២នាក់ ក្រោយពួកនេះឆក់រួចគេចខ្លួនជិត២០ថ្ងៃ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនចោរឆក់ខ្សែក ០២នាក់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រោយពួកនេះឆក់រួចគេចខ្លួនជិត២០ថ្ងៃ ។
នគរបាលបានប្រាប់ឲ្យដឹងថា ចោរឆក់នោះ រួមមាន ៖ ១. ឈ្មោះ អ៊ី ប៊ុណ្ណា ហៅ អាមុត ភេទប្រុស អាយុ ២៤ឆ្នាំ និង២. ឈ្មោះ សុខ ភារុណ ហៅ អាពេជ្រ ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំង២មានមុខរបរ មិនពិតប្រាកដ ។ ខណៈនោះកម្លាំងនគរបាលខាងលើបានធ្វើការដកហូតម៉ូតូ ម៉ាក Honda Dream C125 ផលិតឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1AS-1894 មួយគ្រឿង ។ និងម៉ូតូ ម៉ាក ហុងដា Suzuki Nex ផលិតឆ្នាំ២០២៦ ពណ៌ សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1MK-8992 មួយគ្រឿង ។

នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា កាលពីជិត២០ថ្ងៃមុនគឺនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅលោកចោរ២នាក់នេះបានធ្វើសកម្មភាពឆក់ខ្សែ ក ពីអ្នកដំណើរនៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ហើយក្រោយពេលទទួលបានដំណឹងអំពីករណីឆក់នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងកម្លាំង ការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ ។ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានទាំង០២នាក់នោះតែម្ដង រួចបាននាំយកទាំងវត្ថុតាងទៅធ្វើការសាកសួរនិងសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕

You might also like