ព្រឹកថ្ងៃទីមួយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនជួបបញ្ហាសុខភាពអំឡុងពេលដំណើរការសំណេរ

ក្រសួងអប់រំ យុវជននិងកីឡា បញ្ជាក់ថា នៅថ្ងៃទីមួយ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានបេក្ខជនជួបបញ្ហាសុខភាពដូចជា គ្រុនឈាម ខ្យល់គរ ខ្សោយកំលាំង វិលមុខ ខ្វះជាតិស្ករ នៅក្នុងដំណើរសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងអប់រំ បន្តថា ក្នុងនោះបេក្ខជនមួយចំនួនបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

You might also like