បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយមានរថយន្តសាមុយរបស់ មន្ទីរសម្រាក ព្យាបាល និងសម្ភពអង្គររាជ្យ បើកលឿនប្រញាប់ដឹកអ្នកជំងឺទៅសង្រ្គោះ ក៏ឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូបើកទិសដៅបញ្រ្ចាស់គ្នា

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗក្រោយមានរថយន្តសាមុយរបស់ មន្ទីរ សម្រាក ព្យាបាល និង សម្ភព អង្គរ រាជ្យ បើកលឿនប្រញាប់ដឹកអ្នកជំងឺទៅសង្រ្គោះក៏ឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូបើកទិសដៅបញ្រ្ចាស់គ្នាចំពីមុខពេញទំហឹង។

ហេតុការណ៍គ្តោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី០៩ ខែ សីហា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ ជាតិ លេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។

មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ ផ្លាក លេខ បាត់ដំបង 1M-8004 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ទិសដៅពីលិចទៅកើតលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្ដ សាម៉ុយ របស់ មន្ទីរ សម្រាក ព្យាបាល និង សម្ភព អង្គរ រាជ្យ មួយគ្រឿងពាក់ ផ្លាក លេខ ព្រៃវែង 2C-7707 បើកចេញពីខេត្តឆ្ពោះមកភ្នំពេញ ប្រញាប់ដឹកអ្នកជំងឺទៅសង្រ្គោះក៏បេីក វ៉ាជែងលឿនជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើន បណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកឯរថយន្តសាមុយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងទាក់ទងទៅរថយន្តសង្គ្រោះមួយគ្រឿងទៀតមកសាងដឹកអ្នកជំងឺទៅបន្ត។

សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញចុះ មកធ្វើការ វាស់ វែងយកម៉ូតូ និង រថយន្ដសាម៉ុយទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី ៕

You might also like