ជនសង្ស័យម្នាក់ ខ្ចីម៉ូតូទៅនោះមួយភ្លែត បែរជាយកទៅលក់ ចូលខារ៉ាអូខេ នឹងយកទៅជក់ថ្នាំខ្ទេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ ។
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែន បានទទួលពាក្យបណ្ដឹងពីឈ្មោះ ភឺន កុសល់ ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិថ្មីទម្លាប់ ឃុំ ចាន់សែន បានប្ដឹងទៅលើជនសង្ស័យ ឈ្មោះ អ៉ីម អឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិពីងពង់ ឃុំដំណាក់រាំង ថាកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ១០ នាទី ជនសង្ស័យខាងលើឈ្មោះ អុីម អឿន បានឲ្យរូបខ្លួនជូនទៅផ្ទះដោយជិះចេញពីចំណុចភូមិថ្មីទម្លាប់ ឃុំចាន់សែន ទៅផ្ទះរបស់គេនៅចំណុចភូមិពីងពង់ ឃុំដំណាក់រាំង ពេលជិះមកតាមផ្លូវស្រាប់តែ ឈ្មោះ អ៉ីម អឿន បានធ្វើជាខ្ចីម៉ូតូរបស់ខ្លួនម៉ាក់សង់C125 សេរីឆ្នាំ2022ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1W- 2704 ដោយបានប្រាប់ ថាខ្ចីទៅនោះមួយភ្លេច ហើយក៏ជិះទៅបាត់ទៅ មិនឃើញជិះត្រឡប់យកមកឲ្យវិញ ។
ក្រោយទទួលពាក្យបណ្ដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង៣០នាទី កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរកឃើញនិងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ យកមកសាកសួរ ដោយបានឆ្លើយសារភាពថា រូបគេពិតជាបានខ្ចីម៉ូតូពីឈ្មោះ ភឺន កុសល ពិតប្រាកដមែន ហើយបានយកម៉ូតូខាងលើទៅលក់នៅ រាជធានីភ្នំពេញ បានលុយចំនួន៣០០ ដុល្លា ហើយក៏បានយកលុយនោះទៅចាយសុីផឹកចូលខារ៉ាអូខេ និងទិញគ្រឿងញៀនយកមកជក់ ។
ករណីនេះ ជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត ៕






