ចោរជិះកង់មកលួចយកម៉ូតូ១គ្រឿង បានដោយសុវត្ថិភាព  ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៧​ កែង​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​

ភ្នំពេញ÷ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ ​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៧​ កែង​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជន​សង្ស័យ​ម្នាក់​បាន​ជិះ​កង់​មក​លួច​មម៉ូតូ១ គ្រឿង​ម៉ាក​ HONDA DREAM ពាក់​ផ្លាក​លេខ​ ភ្នំពេញ​1FT-9595 យក​ទៅបាត់​ស្រមោល​ ហេីយ​បាន​បន្សល់​ទុក​កង់​នៅ​និង​កន្លែង​កេីត​ហេហេតុ។
តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ម៉ូតូ​បានឱ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​គាត់​បាន​ដាក់​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​ ហេីយ​បាន​ដេីរ​ចូល​ទៅក្នុងបន្ទប់​ទឹក​មួយ​ភ្លែត​ ក៏​ចេញ​មក​វីញ​ឃេីញ​តែកង់​ហេីយ​បាត់​ម៉ូតូ​គាត់​ ទេីប​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​យប់​។

ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចបានចុះមកដល់និងបាននាំជនរងគ្រោះទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹង​និង​ស្វែងរកជនសង្ស័យដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

You might also like