អាណិតណាស់លោកអើយ ! យុវតីម្នាក់នៅខេត្តសៀមរាប តស៊ូមកប្រឡងបាក់ឌុប ទាំងកំពុងមានជំងឺគ្រុនឈាម
សៀមរាប៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៣និង៣០នាទីរសៀល ទោះកំពុងប្រឈមមុខនឹងបញ្ហាសុខភាពដោយសារជំងឺគ្រុនឈាមក្តី ក៏បេក្ខនារី មួយរូប នៅតែខិតខំពុះពារ និងបង្ហាញស្មារតីតស៊ូយ៉ាងមុតមាំក្នុងការចូលរួមធ្វើវិញ្ញាសាប្រឡង នៅក្នុងមណ្ឌលប្រឡងអនុវិទ្យាល័យ ហ៊ុន សែន គ្រួស។
នៅក្នុងអំឡុងពេលប្រឡង បេក្ខនារីរូបនេះទទួលបានការមើលថែ សម្របសម្រួល និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌល ដើម្បីធានាថាជួយឱ្យរូបនាងអាចបន្តការប្រឡងទៅមុខទៀតបានដោយសុវត្ថិភាព៕






