ជនសង្ស័យចំនួន ០៣នាក់ បានសហការគ្នាក្លែងឯកសារសាធារណៈ កុហកបុគ្គលិកធនាគារដើម្បីខ្ចីប្រាក់
ភ្នំពេញ ៖ ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ។
កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាឱ្យលោកវរសេនីយ៍ទោ សុខ ស៉ីវុត្ថា អធិការររងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវលើករណីក្លែងឯកសារសាធារណៈ នៅចំណុច ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន ០៣នាក់ ៖
១-ឈ្មោះ គីម ស្រួ ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)
២-ឈ្មោះ ចន សុផាត ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ កម្មការនី ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)
៣-ឈ្មោះ ឡេង ថាវី ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)
»ជនរងគ្រោះចំនួន ០១នាក់
១-ឈ្មោះ សុខ សុម៉ាលីយ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖ ឯកសារក្លែងក្លាយមួយចំនួនរួមមាន៖
១-សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតចំនួន ០២សន្លឹក
២-លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយចំនួន ០២សន្លឹក
៣-អត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួន ០២
ជនសង្ស័យចំនួន ០៣នាក់ បានសហការគ្នាក្លែងឯកសារសាធារណៈកុហកបុគ្គលិកធនាគារដើម្បីខ្ចីប្រាក់ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀតដើម្បីយកមកផ្ដន្ទាទោសច្បាប់ ។
សូមអំពាវនាវដល់បុគ្គលិកធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់មេត្តាយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នត្រួតពិនិត្យលើឯកសារ ប្រសិនបើមានការសង្ស័យសូមរាយការណ៍មកសមត្ថកិច្ចតាមរយៈផេកផ្លូវការរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល និងលេខទូរស័ព្ទប្រចាំបញ្ជា 067 644 777៕






