បេក្ខជនម្នាក់នៅខេត្តកំពង់ស្ពឺ ក្នុងបញ្ជីឈ្មោះ និងសាលកបត្រឯក្តជនដាក់ភេទ ប្រុស ប៉ុន្តែមកប្រឡងជាមនុស្សស្រី, គណៈកម្មការអនុញ្ញាតឱ្យប្រឡង បន្ទាប់ពីផ្ទៀងផ្ទាត់ជាមនុស្សតែមួយ

(កំពង់ស្ពឺ)៖ មានបេក្ខជន១រូប ឈ្មោះ សុវណ្ណារ៉ា រក្សា បន្ទប់១៦ លេខតុ ៣៩៤ នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនចំបក់ ក្នុងខេត្តកំពង់ស្ពឺ ក្នុងបញ្ជីឈ្មោះ និងសាលកបត្រឯក្តជន ដាក់ភេទ ប្រុស ប៉ុន្តែមកប្រឡងជាមនុស្សស្រី។

គណ:កម្មការអនុរក្សបានផ្ទៀងមុខជាមួយនឹងសាលកបត្រឯកត្តជន ជាមនុស្សតែមួយ។ ប្រធានអប្បមាទ ប្រធានមណ្ឌល អនុញ្ញាតឲ្យបេក្ខជនឆូតនៅលើសាលកបត្រឯកត្តជនត្រង់កន្លែងភេទ ដាក់ភេទស្រី វិញ និងអនុញ្ញាតឱ្យប្រឡងធម្មតា។ នេះបើតាម Facebook ផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕

You might also like