ជនសង្ស័យ១នាក់ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ និង ក្មេងទំនើង៥នាក់ ២ករណីផ្សេងគ្នា ត្រូវបានឃាត់ខ្លួន
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៩ខែសីហាឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ , ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ , ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ សហការជាមួយ កម្លាំងព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយទទួលបានពាក្យបណ្តឹងបន្តស្រាវជ្រាវ ៖
-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ) កើតហេតុ វេលាម៉ោង០២:៣០នាទី ចំណុចស្ពានទី៤ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ស៊ើបអង្កេតដោយសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រហូតឃាត់បានជនសង្ស័យ១នាក់ ឈ្មោះខេង ឃីណាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកបក្សពួក៣នាក់គេចខ្លួន ឈ្មោះរាជ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ឈ្មោះជុំ សីហា ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ១នាក់ទៀត ជាប្អូនប្រុសរបស់ឈ្មោះម៉ៅ ។ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KM-០៨៣៥(យកបានមកប្រគល់ជូនជនរងគ្រោះវិញ) ។
-ករណីទី២ ហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា(បង្កឡើងដោយក្មេងទំនើង) កើតហេតុ វេលាម៉ោង ០៣:៣០នាទី ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ១.ឈ្មោះឌឿក វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ២.ឈ្មោះរិត ប្រុសពេជ្រ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៣.ឈ្មោះលី យ៉ុងចេ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៤.ឈ្មោះឈាន ដាវិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៥.ឈ្មោះឈឿន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KZ-9727 និង ម៉ូតូ០១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២២ ពាក់ផ្លាកលេខ កណ្តាល 1AN-1192 រួមទាំង ទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPHONE 11PRO MAX ពណ៌ស្លែ (របស់ជនសង្ស័យ)។
ចំពោះបក្សពួកអ្នកពាក់ព័ន្ធដែររត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងសហការស្រាវជ្រាវដើម្បីឃាត់ខ្លួនមកបន្តនីតិវិធី។
ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តនីតិវិធី។






