ទៅដោយមិនបានលា! ឪពុកជូនកូនទៅប្រឡងបាក់ឌុប ប្រទះឃើញដេកស្លាប់ស្ដូកស្ដឹង

(កំពង់ធំ)៖ លោក អុប សារ៉ែន ឪពុករបស់បេក្ខជន អ៊ាង សីហា ប្រឡងនៅមណ្ឌលវិទ្យាល័យស្ទឹងសែន ត្រូវបានគេប្រទះឃើញដេកស្លាប់ស្ដូកស្ដឹង ក្រោយជូនកូនទៅប្រឡងរួច។

បើតាមសាច់ញាតិរបស់សពបានឱ្យដឹងថា បេក្ខជន អ៊ាង សីហា ពុំបានដឹងពីដំណឹងមរណភាពរបស់លោកឪពុកនោះទេ ដោយសាច់ញាតិ បានបង្ហោះរៀបរាប់ថា «បេះដូងឪពុកជូនមកប្រឡងដេកស្លាប់ កូនដាស់មិនភ្ញាក់ក៏ចេញទៅប្រឡងបាត់ ពេលនេះកូនក៏មិនដឹងឪពុកស្លាប់ដែរ បងប្រុសបងល្អពេកហើយ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុខគតិភព និងអាយុវែងជាងនេះ បងបានធ្វើល្អនិងជាឪពុកល្អហើយជាចុងក្រោយក៏ជូនពរក្មួយឲ្យជួបតែសំណាងល្អនិងប្រឡងជាប់ដើម្បីតបស្នងសងគុណដល់ឪពុកដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន ញញឹមហើយចូលទៅប្រឡងវិញទាំងមិនដឹងរឿងសុំទោសផងក្មួយប្រុសដែលពូលាក់បាំង»

នេះជារឿងដ៏ក្រៀមក្រំ និងគួរឱ្យសោកស្ដាយបំផុត ដែលឪពុកម្នាក់បានប្រឹងប្រែងដើម្បីកូន បែរជាពុំអាចមើលឃើញពីភាគជោគជ័យរបស់កូនប្រុសរបស់ខ្លួន និងទៅបាត់ដោយមិនបានលាកូន គ្រួសារ និងសាច់ញាតិ សូម្បីមួយម៉ាត់៕

You might also like