សមត្ថកិច្ចស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន
(ខេត្តកណ្តាល) នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥ ចំណុចកើតហេតុនៅក្នុងភូមិស្ទឺង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យមាន០២នាក់ប្រុស(ឃាត់ខ្លួន១គេចខ្លួន១)។
១/ឈ្មោះហ៊ឹម ហង្សផេងភេទប្រុសឆ្នាំកំណើត១៩៩២(៣២ឆ្នាំ)ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្ដាល(ធ្លាប់ជាប់ពន្ធនាគារ០១ដងពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនថ្ងៃទី១០.១០.២០១៩)(ឃាត់ខ្លួន)។
២/ឈ្មោះមន សុផលភេទប្រុសឆ្នាំកំណើត១៩៨១(៤៥ឆ្នាំ)ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិជ្រោយដង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន:
១/ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់(មធ្យម១ តូច២)ទំងន់(១.៣០ ក្រាម)។
២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន។
ចំពោះជនសង្ស័យជនសង្ស័យ រួមនិងវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនិតិវិធី។






