ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា នៅក្នុងខេត្តស្វាយរៀង

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ ជូនទៅដល់តំបន់សេដ្ឋកិច្ចពិសេស រោងចក្រសហគ្រាសនានាក្នុងខខេត្ត ដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំអគារសន្និបាត និងអាពាហ៍ពិពាហ៍ សួនទឹកគជំស្វាយព្រៃ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក អស់លោក លោកស្រី តំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្តសរុបវត្តមានប្រមាណ៤០០នាក់៕

You might also like