កម្លាំងនគរបាលស្រុកសំរោង បង្ក្រាបក្រុមជនសង្ស័យជាចោរកម្មកាប់ប្លន់យកម៉ូតូចំនួន ០៥នាក់ ! នៅក្នុងមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ
ខេត្តតាកែវ ÷ កម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៥នាក់ ពាក់ព័ន្ធករណី: កាប់ប្លន់យកម៉ូតូនៅក្នុងមូលដ្ឋាន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី។
ប្រភពបានឱ្យដឹងថា : ដោយទទួលបានបទបញ្ជារបស់ លោក ឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២១:៤០នាទី លោក វរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ចល័តល្បាតក្នុងមូលដ្ឋាន បានធ្វើការបង្ក្រាបករណី: (លួចមានស្ថានទម្ងន់ទោស ,កាប់ប្លន់យកម៉ូតូយ៉ាងសកម្ម) ! ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមមាន :
១- ឈ្មោះ ខន ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជា(ជនដៃដល់)។
២- ឈ្មោះ ស៊ីម សុខរ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជាជនដៃដល់ (ដកហូតវត្ថុតាងដាវចំនួន០១ ដេីម)។
៣- ឈ្មោះ រិន ចាន់នូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
៤- ឈ្មោះ សយ ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
៥-ឈ្មោះ សុង វុទ្ធី ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង (ដកហូតវត្ថុតាងកាំបិតក្រងុកដងដែកចំនួន ០១ដេីម)។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






