កម្ពុជា និងអូស្ត្រាលី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម
នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី អមដោយ លោកស្រី ទូច ពិចិត្រផល្គុន លេខាធិការទី១ និងកញ្ញា ហេង ហ៊ុយខី អនុព័ន្ធពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី និងជារដ្ឋមន្ត្រីពិសេសទទួលបន្ទុកដ្ឋាភិបាល ព្រមទាំងជាសមាជិកព្រឹទ្ធសភាតំណាងឱ្យរដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងកង់បេរ៉ា។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ច ដោយផ្តោតលើវិស័យសក្តានុពល ដូចជា កសិកម្ម កសិឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរួម។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ការតភ្ជាប់ជើងហោះហើរត្រង់៕






