ឃាត់ខ្លួនជនសង្ស័យ ករណី លួច (លួចសំភារ:បញ្ញើរបស់ក្រុមហ៊ុនកាពីតូល)
ភ្នំពេញ ៖ ករណី លួច (លួចសំភារ:បញ្ញើរបស់ក្រុមហ៊ុនកាពីតូល)ឃាត់ខ្លួននៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង២២:៥៥នាទី កម្លាំងអធិការដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ ២៧១ កែងនិងផ្លូវលេខ ១៨២ ភូមិ១ ក្រុម១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោល រាជធានីភ្នំពេញ។
*ជនសង្ស័យ
-ឈ្មោះ ឈាន រស្មី ហៅម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ (មានសារធាតុញៀន)
*វត្ថុតាំងចាប់យក
-កេះស្នោរ ត្រីសាលម៉ុន ពណ័សរចំនួន០១
(ជារបស់ជនរងគ្រោះ) ចាប់យកពីជនសង្ស័យខាងលើ។
*ជនរងគ្រោះ
– ឈ្មោះ វន ជំនិត ភេទប្រុស អាយុ ៣៧ ឆ្នាំ មុនរបរ បុគ្គលិកក្រុមហ៊ុនកាពីតូល ស្នាក់នៅផ្ទះលេខ៦៤ ផ្លូវលេខ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។






