នាវាល្បាត HMS Tamar របស់អង់គ្លេស បានចូលចតនៅ មូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីទស្សនកិច្ច
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកព្រឹតថេន (ចក្រភពអង់គ្លេស) HMS Tamar បានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមហើយ ដើម្បីទស្សនកិច្ចនៅកម្ពុជា។
ទស្សនកិច្ចនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្តែង ការផ្លាស់ប្តូរយោធាវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ព្រឹតថេនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហរ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
ដំណើរទស្សនកិច្ចនេះរួមមានការចូលចតជាប្រវត្តិសាស្ត្រនៅមូលដ្ឋានទ័ពជើងទឹករាម ដែលជាលើកដំបូងសម្រាប់នាវារបស់កងទ័ពជើងទឹកព្រឹតថេនមកកាន់ទីតាំងនេះ។
ក្នុងនាមជានាវាចម្បាំងអន្តរជាតិមួយក្នុងចំណោមចំនួនតិចតួចដែលបានមកទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹករាម ចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា ឆ្នាំ ២០២៥ មក វត្តមានរបស់ HMS Tamar ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពជើងទឹកព្រឹតថេន និងកងយោធពលខេមរភូមិន្ទ។






