លោក ថូ សំណាង មន្រ្តីក្រសួងការបរទេស ដែលគ្រួសារកំពុងប្រកាសស្វែងរកថាបាត់ខ្លួន តាមពិតត្រូវបាន ACU នាំខ្លួនទៅសួរចម្លើយ ពាក់ព័ន្ធបទល្មើស Online Scams
ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់សារព័ត៌មាននៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។
ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់បានថាបានកំទេចចោល។
ឯកឧត្ដមទេសរដ្ឋមន្រ្តី ថ្លែងបញ្ជាក់ថែមទៀតថា យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបាស់។






