ស្ត្រីម្នាក់ដែលស្រវឹង ប៉ះសម្ដីជាមួយក្រុមសំអាងការជាជនជាតិអៀកឡង់ មិនមែនថៃទេ

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ម៉ោង១៣៖១០រសៀល ករណីជនបរទេសម្នាក់ស្រវឹងស្រាអុកឡុក នៅចំណុចសណ្ឋាគារ Patio អគារ១៣៤z ផ្លូវ​៥១ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្ត្រីរូបនេះមានឈ្មោះ THOMSON ANNABELLA អាយុ ៥៤ឆ្នាំ ជនជាតិអៀកឡង់​ សញ្ជាតិអៀកឡង់ កាន់លិខិតឆ្លងដែនលេខ (557397894) ស្នាក់នៅបន្ទប់លេខ ៥០១ ជាន់ទី៥ ស្នាក់នៅសណ្ឋាគារ Patio អគារលេខ១៣៤z ផ្លូវលេខ​៥១ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

តាម​ការ​បំភ្លឺពីអ្នកទទួលភ្ញៀវសណ្ឋាគារ​ ស៊ុន​ស៉ីវអ៉ី​ ភេទ​ស្រី​ អាយុ​១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ បានឱ្យដឹងថា​ មុនដំបូងនៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ​២០២៦​ វេលា​ម៉ោង​ប្រហែល​១៣:១០រសៀល​ ភ្ញៀវឈ្មោះ THOMSON ANNABELLA បាន​ចូល​មកសណ្ឋាគារ​ PATIO មាន​ស្ថានភាព​ស្រវឹង​ខ្លាំង​ សុំ​សោបន្ទប់ពីអ្នកទទួលភ្ញៀវ។

បន្ទាប់​មក​អ្នក​ទទួល​ភ្ញៀវ​ក៏​បាន​ជូនគាត់ដេីម្បីឡេីងទៅបន្ទប់​។ ពេល​ដេីរដល់ជណ្តេីរយន្ត​ ក៏បាន​រង់ចាំជណ្តេីរយន្ត​ ដោយ​ចាំជណ្តេីរយន្តយូរ​ ពេល​នោះស្ត្រីខាងលេី ក៏បានងាកទៅឃេីញភ្ញៀវក្រុមអ្នកសំអាងជាជនជាតិខ្មែរ​ ហេីយស្រ្តីខាងលេី​ ក៏បាននិយាយជាភាសាថៃ និងភាសាអង់គ្លេស​ ថាឱ្យក្រុមអ្នកសំអាង ហេីយក៏មានការប៉ះសំដីឈ្លោះប្រកែកគ្នា​ ក្រោយ​មកសមត្ថកិច្ច ក៏មកដល់ធ្វេីការសម្របសម្រួល​ ឱ្យ​ស្រ្តី​ខាងលើសូមទោស​ ទៅលេីក្រុមអ្នកសំអាង​ បន្ទាប់​មក​ស្រ្តីខាងលើ ក៏បានទៅសម្រាកនៅបន្ទប់គេង។

ក្រោយពីសម្របសម្រួល​ ក្រោយ​មក​ទៀត​ក៏​មាន​គណនីឈ្មោះ​ VONG MEAS BORA បាន​បង្ហោះ​វីដេអូ​ស្រ្តី​ខាងលេី​ ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ បច្ចុប្បន្ន​សមត្ថកិច្ច​ កំពុងទាក់ទង​ស្ត្រី​ខាងលើ​ និង​ក្រុម​អ្នក​សំអាងការ​ ដេីម្បីជួបគ្នា និងឱ្យស្ត្រីខាងលេីសូមទោសនូវអ្វីដែរខ្លួនបានធ្វើ៕

You might also like