ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកសំពៅលូន! ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាង ស្រុកសំពៅលូនខេត្តបាត់ដំបង
អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតវត្ថុតាងជាច្រើន ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។
នៅវេលាម៉ោង ១៤និង៣០នាទី ក្រុមទី១០ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខខេត្តបាត់ដំបង ។ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោទឹម វីឆ័យ អធិការនគរបាលស្រុកសំពៅលូន
កម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ចំនួនពីរនាក់
១. ឈ្មោះ មៀន ធី ភេទប្រុស អាយុ ២៩ឆ្នាំ (មានទីលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង)
២. ឈ្មោះ ស៊ីម សល់ ភេទប្រុស អាយុ ៣៨ឆ្នាំ (មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង)
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតរួមមាន
ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០១ថង់ និងទុយោសង្ស័យមានសារធាតុញៀនចំនួន ០៩កំណាក់ទុយោ
ថង់សម្រាប់ច្រករំលែកគ្រឿងញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
ទូរសព្ទដៃចំនួន ០១គ្រឿង (ចាស់)
ម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA FUTURE ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ (គ្មានផ្លាកលេខ) ៕






