រឿងមិនគួរឱ្យកើត! ឃើញបណ្ដាញសង្គមបង្ហោះនៅរសៀលនេះភ្លាមៗ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ទៅសមត្ថកិច្ចចុះដល់កន្លែងសណ្ឋាគារ Paatio នៅខណ្ឌបឹងកេងកង ដើម្បីស្រាវជ្រាវ
ភ្នំពេរញ ៖ រឿងមិនគួរឱ្យកើត!ខ្ញុំឃើញបណ្ដាញសង្គមបង្ហោះនៅរសៀលនេះភ្លាម ខ្ញុំបានចាត់ទៅសមត្ថកិច្ចចុះដល់កន្លែងសណ្ឋាគារ Paatio នៅខណ្ឌបឹងកេងកងនោះដើម្បីស្រាវជ្រាវ។
-តាមពិត ភ្ញៀវម្នាក់ជាស្ត្រីនោះគាត់ជាជនជាតិអៀកឡង់ សញ្ជាតិអៀកឡង់ខាងជើង ឈ្មោះThomson Annabella អាយុ55ឆ្នាំ គឺគាត់ស្នាក់នៅក្នុងសណ្ឋាគារខាងលើនោះ ក្នុងស្ថានភាពស្រវឹងដោយរងចាំជណ្ដើរយន្តយូរពេកក៏ងាកទៅនិយាយជាមួយក្រុមអ្នកសំអាង ជាភាសាថៃ និងអង្គគ្លេស(តែទោះយ៉ាងណាសមត្ថកិច្ចកំពុង រងចាំសាកសួរខាងសម្អាងការបន្ត)។
ពេលនោះបានប៉ះសម្ដីគ្នា ក្រុមអ្នកសម្អាងស្មានតែស្ត្រីនោះជាថៃក៏ថតបង្ហោះដូចខាងលើនេះ។
ទុកឱ្យសមត្ថកិច្ចយើងខ្ញុំកំពុង ធ្វើការបន្តជាមួយខាងសម្អាងការនិង ស្ត្រីជនជាតិអៀតឡង់ឱ្យបានច្បាស់លាស់ ។ សូមមហាជន មេត្តាឈប់បន្តពីមួយទៅមួយទៀតទៅបានទេ! បាទ ៕






