ឃាត់ខ្លួនក្មេងៗចំនួន ៣០នាក់ និង ម៉ូតូ ចំនួន ១៦គ្រឿង ដែលបានធ្វើសកម្មភាព ប្រមូលផ្ដុំ និងបង្ហោះម៉ូតូ

ខណ្ឌមានជ័យ ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនក្រុមក្មេងទំនើង ដែលប្រមូលផ្ដុំ (បង្ហោះម៉ូតូ) បានចំនួន៣០នាក់ និងម៉ូតូចំនួន១៦គ្រឿង ដែលប្រមូលផ្ដុំគ្នា និងបង្ហោះម៉ូតូ នៅ ល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦ ខណៈពេលដែលកម្លាំងនគរបាល អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ល្បាត ដល់ចំណុច ផ្លូវកៅស៊ូថ្មី ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លួនក្មេងៗចំនួន ៣០នាក់ ភេទប្រុស និង ម៉ូតូ ចំនួន ១៦គ្រឿង ដែលបានធ្វើសកម្មភាព ប្រមូលផ្ដុំ និងបង្ហោះម៉ូតូតាមបណ្ដោយផ្លូវឈុន គង់ (ផ្លូវ៥០m)។
ក្រុមក្មេងទំនើង រួមទាំងម៉ូតូត្រូវបានកបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួរ ៕

You might also like