កងទ័ពថៃ ចេញការព្រមាន ក្រោយការវាយប្រហារជាច្រើនលើកនៅភាគខាងត្បូងប្រទេសថៃ
យោធភូមិភាគ៤របស់ថៃ បានណែនាំឲ្យសាធារណជន បន្តការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការកើតឡើងឧបទ្ទេវហេតុហិងស្សាជាច្រើនលើក នៅតាមបណ្តាខេត្តព្រំដែនភាគខាងត្បូងរបស់ខ្លួន ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ បានឲ្យដឹងថា ឧបទ្ទេវហេតុហិង្សាជាបន្តបន្ទាប់ដូចជាការដុត និងការបំផ្ទុះ បានកើតឡើងនៅខេត្ត Narathiwat, Yala និងខេត្ត Pattani ចាប់តាំងពីវេលាម៉ោង ៨យប់ ម៉ោងក្នុងស្រុក ថ្ងៃសៅរ៍ ។
ការវាយប្រហារទាំងនោះ រួមមាន ការដុតការិយាល័យរដ្ឋបាន ដុតកង់រថយន្ត និងការបំផ្ទុះបង្គោលភ្លើង ហើយនិងម៉ាតជាដើម ។ ឧបទ្ទេវហេតុយ៉ាងហោច ១១លើក បានកើតឡើងនៅខេត្ត Narathiwat ខណៈការបំផ្ទុះរថយន្ត បណ្តាលឲ្យមនុស្ស ២នាក់រងរបួស ៕






