បង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ឃាត់ខ្លួន ២នាក់ និងថ្នាំញៀនជាង១គីឡូក្រាម នៅស្រុកចន្ទ្រា
(ស្វាយរៀង)៖ កម្លាំង នគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានចុះធ្វេីរដ្ឋបាលបង្ក្រាបទីតាំងជួញដូរ រក្សាទុកប្រេីប្រាស់ លួចលាក់កែច្នៃខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធ គ្រាប់ រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបគ្រឿងញៀន ក្នុងខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងឲ្យថា កាលពីថ្ងៃ ទី១៨ ខែសីហា ឆ្នាំ ២០២៦ លោក វរសេនីយ៍ទោ ជិន សុភឿន អធិការ នគរបាល ស្រុក ចន្ទ្រា បាន ដឹកនាំ កម្លាំង សហការ ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចន្ទ្រា ដោដោយមានការសម្របសម្រួលពលោក ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាល បង្ក្រាបទីតាំង ជួញដូរ រក្សា ទុក ប្រេីប្រាស់ លួច លាក់ កែច្នៃ ខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធ គ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ស្រី ១នាក់ (ជាជនជាតិ វៀតណាម ) ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។
ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការដក ហូត វត្ថុ តាង រួម មាន សារធាតុញៀនសរុបទាំងអស់ ទម្ងន់ ១,២៨៧.៥ ក្រាម ក្នុងនោះ៖ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៨.៦២ក្រាម,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១,០៦៦.៣៨ក្រាម ,ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ២១២.៥ក្រាម ,កញ្ឆា ក្រៀម ២០.៥ក្រាម ,អាវុធខ្លី ២ដើម និងគ្រាប់ ៦គ្រាប់,ទូរស័ព្ទដៃ ២គ្រឿង, ជញ្ជីង ០១គ្រឿង និង សម្ភារប្រេីប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕






