បង្ក្រាបទីតាំងសង្ស័យឆបោក Online Scames និងផ្គត់ផ្គង់សម្ភារៈទីតាំងឆបោកចំនួន៤ទីតាំង ឃាត់មនុស្សនិងទូរសព្ទ័ជិត1ពាន់គ្រឿង

ភ្នំពេញ ៖ តាមបទបញ្ជា និងដឹកនាំកិច្ចប្រតិបត្តិការ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង ប្រធានគណះបញ្ជាការរាជធានីភ្នំពេញ និងដឹកនសំស្រាវជ្រាវដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចំរុះ នឹងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្រ្កាប ទីតាំង ដែលលួចលាក់បង្កប់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។
I-លទ្ធផលប្រតិបត្តិការ
ខណ្ឌពោធិសែនជ័យចំនួន០២ទីតាំង
មនុស្សសរុបចំនួន :២នាក់ ជនជាតិប៉ាគីស្ថាន(០១នាក់ប្រុស)នឹងជនជាតិខ្មែរ០១នាក់(ស្រី)
សម្ភារៈមានដូចជា :
-ទូរសព្ទបម្រើការងារ ៣១គ្រឿង
-សុីមកាតបរទេស មួយចំនួន
-លិខិតឆ្លងដែន ០១ក្បាល
2. ខណ្ឌឬស្សីកែវចំនួន០២ទីតាំង
មនុស្សសរុបចំនួន : ៤នាក់(ប្រុស០២នាក់) ជនជាតិខ្មែរ០៣នាក់ នឹងម៉ាឡេស៊ី ០១នាក់
សម្ភារៈមានដូចជា :
ទូរសព្ទបម្រើការងារ ៥៨៥គ្រឿង
-សុីមកាតបរទេសចំនួន ១៥៤ស៊ឹម នឹងស៊ឹមកាតមួយចំនួនធំ
-CPU ចំនួន ២១ គ្រឿង
-MONITOR ចំនួន ១៤ គ្រឿង
-ម៉ូតូម៉ាក KAWASAKI ពាក់ផ្លាកលេខ ភ្នំពេញ១KC-៦៨៣៩ ចំនួន ០១ គ្រឿង
-លិខិតឆ្លងដែន ០៨ ក្បាល
-LAPTOP ចំនួន ០៣គ្រឿង
-ALL IN ONE ចំនួន ១០ គ្រឿង
-ដុំROUTER WIFI ចំនួន ០៥ គ្រឿង
ជនសង្ស័យខាងលើប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា OnlineScams ក្រោមរូបភាពស្វែងរកអតិថិជនធ្វើការងារខ្យល់ និងផ្គត់ផ្គង់សម្ភារៈបម្រើទីតាំងឆបោក។

You might also like