សម្តេច ឃួន សុដារី ទទួលជួបពិភាក្សាទ្វេភាគីជាមួយអនុប្រធានរដ្ឋសភាវៀតណាម
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Nguyen Thi Thanh សមាជិកគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្ត និងជាអនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណ:លោកជំទាវអញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។






