សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
ឯកឧត្តម ប៉េហ៊ីន ដាតូ អាប់ឌុល រ៉ាម៉ាន់ អ៊ីប្រាហ៊ីម (Pehin Dato Abdul Rahman Ibrahim) សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី២។






