ឈប់យល់ច្រលំ! ឈ្មោះ មាស វិជ័យ មិនមាននៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន នៃកងយោធពលខេមរភូមិន្ទនោះទេ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន តាមរយៈសេក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មិនមានឈ្មោះ មាស វិជ័យ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាននោះទេ។
ការចេញមកបញ្ជាក់បែបនេះ របស់ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានព័ត៌មានក្នុងបណ្តាញសង្គមពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ «មាស វិជ័យ» ប្រើប្រាស់ឯកសណ្ឋានយោធិន នៃកងយោធពលខេមរភូមិន្ទ និងបានបន្លំខ្លួនធ្វើជាវីរកងទ័ពនៅជួរមុខ ដើម្បីបោកយកជំនួយពីប្រជាពលរដ្ឋ។
ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន អំពាវនាវដល់សាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ អនុវត្តតាមនីតិវិធី៕








