កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យ ៦ទីតាំងទៀត នៅក្រុងប៉ោយប៉ែត ដែលទីតាំងខ្លះសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើស Online Scams
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ ទីតាំងចំនួន ៦បន្ថែមទៀត នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលទីតាំងខ្លះសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើស Online Scams។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពខេត្ត និងក្រុង បានចុះធ្វេីរដ្ឋបាល ក្នុងគោលបំណងទប់ស្កាត់បទល្មេីសនានាជាពិសេសទប់ស្កាត់ការផ្តល់ទីតាំងស្នាក់នៅប្រមូលផ្តុំដោយខុសច្បាប់របស់ជនបរទេសប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតដោយបានចុះធ្វេីរដ្ឋបាលចំនួន ៥ទីតាំង និងបង្ក្រាបបទល្មេីសScam Online ចំនួន ១ទីតាំងរួមមាន៖
គោលដៅទី១៖ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត (ខាងលិច បុរី ភីខេ ឃ្វីន លែន) ទីតាំងទី១ ផ្ទះជួល ១កន្លែង កំពស់២ជាន់ ចំនួន៥បន្ទប់ មានម្ចាស់ឈ្មោះ ស៊ន រក្សា ភេទស្រី (ស៊ន ស៉ីណា តំណាង) លេខទូរស័ព្ទ 096 746 4862។ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅចំនួន ៦នាក់ ស្រី០នាក់ មានឯកសារត្រឹមត្រូវ រកមិនឃេីញមានបទល្មេីសទេ ជាចំណាត់ការ៖ណែនាំធ្វើកិច្ចសន្យារដ្ឋបាល។
គោលដៅទី២៖ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត (ខាងជេីងអង្គការ MMS) ផ្ទះជួល ១កន្លែង កំពស់២ជាន់ ចំនួន៥បន្ទប់ ម្ចាស់ឈ្មោះ តេង មួយទាង ភេទស្រី លេខទូរស័ព្ទ 060 312 020 ជនជាតិចិន ស្នាក់នៅចំនួន២នាក់ ស្រី០នាក់ មានឯកសារត្រឹមត្រូវ ១នាក់ លិខិតឆ្លងដែន មិនប្រក្រតី ១នាក់ រកមិនឃេីញមានបទល្មេីស។ ចំណាត់ការ៖ជំនាញបញ្ជូនបរទេសកាន់លិខិតឆ្លងដែនមិនប្រក្រតីទៅអធិការដ្ឋានអនុវត្តនីតិវិធីបន្ត ពិន័យម្ចាស់ទីតាំង(មាត្រា២០)១នាក់ និងណែនាំធ្វើកិច្ចសន្យារដ្ឋបាល។
គោលដៅទី៣៖ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត(ខាងជេីងអង្គការ MMS) ផ្ទះជួល ១កន្លែង កំពស់២ជាន់ ចំនួន៤បន្ទប់ ម្ចាស់ឈ្មោះ ពៅ ម៉េងលាង ភេទប្រុស លេខទូរស័ព្ទ 081 277 310 ជនជាតិម៉ាឡេស៉ី ស្នាក់នៅចំនួន ១នាក់ ស្រី០នាក់ មានឯកសារត្រឹមត្រូវ រកមិនឃេីញមានបទល្មេីស។ ចំណាត់ការ៖ណែនាំធ្វើកិច្ចសន្យារដ្ឋបាល
គោលដៅទី៤៖ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ផ្ទះជួល ១កន្លែង កំពស់២ជាន់ ចំនួន០៤បន្ទប់ ម្ចាស់ឈ្មោះ ម៉ុង ម៉ៅ ភេទប្រុសលេខទូរស័ព្ទ 012 516 942 ជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន០៤នាក់ ស្រី ០១នាក់ មានឯកសារត្រឹមត្រូវ រកមិនឃេីញមានបទល្មេីស។ ចំណាត់ការ៖ ណែនាំធ្វើកិច្ចសន្យារដ្ឋបាល
គោលដៅទី៥៖ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ(បុរីដួងច័ន្ទ) វីឡាជួល ១កន្លែង កំពស់២ជាន់ ចំនួន០៤បន្ទប់ ម្ចាស់ឈ្មោះ រឿន វីរៈ ភេទប្រុស លេខទូរស័ព្ទ 017 774 775 ជនជាតុឥណ្ឌូនេស៊ីស្នាក់នៅចំនួន០២នាក់ ស្រី០នាក់ មានឯកសារគ្រប់គ្រាន់ រកមិនឃេីញមានបទល្មេីស។ ចំណាត់ការ៖ណែនាំធ្វើកិច្ចសន្យារដ្ឋបាល
គោលដៅទី៦៖ ភូមិសុខសាន្ត សង្កាត់និមិត្ត(សួនសមុទ្រសួគ៌ា) អាគារស្នាក់នៅ ឬផ្ទះជួល ១កន្លែង កំពស់៤ម៉ែត្រ (មួយជាន់) ចំនួន១បន្ទប់ ម្ចាស់ផ្ទះឈ្មោះ ឃឹម សុខរដ្ឋ ភេទប្រុស លេខទូរស័ព្ទ 077 797 616/010 797 616។ ជនជាតិខ្មែរស្នាក់នៅ ១៩នាក់ ស្រី០៧នាក់ រកឃេីញសម្ភារបម្រេីឱ្យបទល្មេីសScam Online មួយចំនួន៖ កុំព្យូទ័រចំនួន ២០គ្រឿង ទូរស័ព្ទចំនួន ១៥គ្រឿង ទូរស័ព្ទផ្ទាល់ខ្លួនចំនួន ២៣គ្រឿង រថយន្តចំនួន ០២គ្រឿង ម៉ូតូចំនួន ០៨គ្រឿង កង់បីផាស់អាប់ចំនួន ០១គ្រឿង
ចំណាត់ការ៖ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មនុស្ស និងវត្ថុតាងខាងលេីត្រូវបានបញ្ជូន និងដកហូត ប្រគល់អោយជំនាញ (អធិការដ្ឋាននគរបាលក្រុង)ដេីម្បីអនុវត្តនីតិវិធីបន្ត ចំពោះទីតាំងត្រូវបានបិទសៀលជាបណ្តោះអាសន្ន៕






