សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងនាំយកសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកជំទាវ សុខ កែវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ការបាត់បង់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ទាំងក្នុងមូលដ្ឋាន និងក្នុងជាតិ ដែលមានបទពិសោធន៍ជាច្រើន និងមានមនសិការស្នេហាជាតិខ្ពង់ខ្ពស់។

ការចាកចេញរបស់ឯកឧត្តម គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។

You might also like