លោកឧកញ៉ា ស្រី ចាន់ថន អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល និងចែកលិខិតសរសើរ ជូនសមាជិកគណបក្សប្រជាជនកម្ពុជា នៅរដ្ឋ Oregon សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក៖ នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ាស្រី ចាន់ថន ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច (West Coast) និងទទួលបន្ទុកជួយកិច្ចការរដ្ឋអូរីហ្គិន បានចូលរួមជាអធិបតីក្នុងកម្មវិធី សំណេះសំណាល ចែកលិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់សមាជិក ជមាជិការនៃសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច រដ្ឋ Oregon ដែលមានវត្តមានសមាជិកចូលរួមប្រមាណ ៥០នាក់។
ក្នុងប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យនេះ លោក ឧកញ៉ា ស្រី ចាន់ថន បានពាំនាំនូវបណ្តាំសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវវឌ្ឍន៍ភាពថ្មីៗរបស់រាជរដ្ឋាភិបាល ដូជា ប្រលានយន្តហោះថ្មី ព្រែកជីកហ្វូណនតេជោ ហេដ្ឋារចនាសម្ព័នវិស័យគមនាគមន៍ គឺផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហានុ និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតជាដើម រួមជាមួយ និងបញ្ហាលុបបំបាត់ Scam Online ដែលជាយុទ្ធនាការបោសសំអាតទូទាំងប្រទេស។
ជាពិសេស លោកឧកញ៉ា បានលើកឡើងពីបញ្ហាជម្លោះព្រុំដែនកម្ពុជា-ថៃ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ដោះស្រាយដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ចួន យ៉ាងណាម៉ិញចំពោះបញ្ហាជនភាសសិក សម្តេចតេជោ និងសម្តេចធិបតីក៏បានគិតគូយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានរៀបចំសាងសាងផ្ទះជាច្រើនខ្នងជូនជនភាសសិក ព្រមជាមួយ និងការប្រសិទ្ធនាមថាជាភូមិរង់ចាំ ដែលបង្កប់នូវអត្ថន័យដ៏ឈឺចាប់ខ្លាំងបំផុតចំពោះការរំលោភបំពាន់យ៉ាងព្រៃផ្សៃពីប្រទេសថៃ ដែលបានសម្លាប់ជនស្លូតត្រង់ វរៈកងទ័រព និងបានចូលកាន់កាប់ទឹកដីដោយខុសច្បាប់មកលើប្រទេសកម្ពុជា។
បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និងជាសមាជិកគណបក្សប្រជាជនកម្ពុជានៅរដ្ឋ Oregon រួចលោកឧកញ៉ា ស្រី ចាន់ថន បានចែកជូននូវលិខិតសរសើរ និងវត្ថុអនុស្សាវីរយ៍ ដល់សមាជិក និងថ្នាក់ដឹកនាំគណបក្សប្រជាជន នៃរដ្ឋ Oregon ដែលបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក៖ នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច (West Coast) និងទទួលបន្ទុកជួយកិច្ចការរដ្ឋ Oregon បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាល ព្រមទាំងចែកលិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក និងសមាជិកានៃសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច រដ្ឋ Oregon ដែលមានសមាជិកចូលរួមប្រមាណ ៥០នាក់។
ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនេះ លោកឧកញ៉ា ស្រី ចាន់ថន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោកឧកញ៉ា បានលើកឡើងអំពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការអភិវឌ្ឍព្រលានយន្តហោះថ្មី ព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យគមនាគមន៍ ព្រមទាំងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) តាមរយៈយុទ្ធនាការបោសសម្អាតទូទាំងប្រទេស។
ជាពិសេស លោកឧកញ៉ា បានលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន។
ទន្ទឹមនឹងនេះ ចំពោះបញ្ហាប្រជាពលរដ្ឋដែលត្រូវបានជម្លៀសដោយសារស្ថានការណ៍នៅតាមព្រំដែន លោកឧកញ៉ា បានបញ្ជាក់ថា សម្តេចតេជោ និងសម្តេចធិបតី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានរៀបចំសាងសង់ផ្ទះជាច្រើនខ្នងសម្រាប់ជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ព្រមទាំងបានប្រសិទ្ធនាមទីតាំងនេះថា «ភូមិរង់ចាំ» ដែលជានិមិត្តរូបនៃក្តីសង្ឃឹម ការរួបរួម និងការរង់ចាំថ្ងៃដែលស្ថានការណ៍បានវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។
ការជួបជុំ និងការផ្តល់លិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិក និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក ព្រមទាំងជាការរួមចំណែកពង្រឹងសាមគ្គីភាព និងទំនាក់ទំនងរវាងប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជា។
អត្ថបទដោយៈ លោក តាំង វង្សរតនៈ







