មុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ…..នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ!
នៅវេលាម៉ោង ១១:៣០នាទី នៅចំណុចភូមិត្បូងបឹង ឃុំវាល កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនជាប់ចោទ ១នាក់ ឈ្មោះ ប៉ា ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិត្បូងបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ ឲ្យចាប់ និងឃុំខ្លួន លេខ ៣៥១ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ របស់លោក មីន មករា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។






