សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅតុលាការ ករណី លួចមានស្ថានទំងន់ទោស

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះក្នុងករណី លួចមានស្ថានទំងន់ទោស ក្រោយពីបញ្ចប់នីតិវិធីសាកសួរនិងស្តាប់ចំលើយសារភាពរបស់ពួកគេទាំង៤នាក់រួចរាល់។
សូមរំលឹកផងដែរថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវករណីក្រុមជនសង្ស័យខាងលើដែលធ្វើសកម្មភាព(ឆ្កឹះសោរទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០២គ្រឿងម៉ាកប៊ីត និងម៉ាកសេ១២៥) នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង១៦នាទី និង អំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ០៣នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ជនសង្ស័យ ១,ឈ្មោះ សុខ គឹមសាន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ(មានសារធាតុញៀន) ។
២,ឈ្មោះ សុខ គឹមសៀង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ(មានសារធាតុញៀន) ។
៣,ឈ្មោះ យ៉ៅ ហាក់ ហៅ ឡេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ(មានសារធាតុញៀន) ។
ហើយជនសង្ស័យសេសសល់ ០២នាក់ បានរត់គេចខ្លួន។
ដោយឡែកជនរងគ្រោះ ១,ឈ្មោះ ទែត វណ្ណទឹម ភេទប្រុស អាយុ២៤ឆ្នំា ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២,ឈ្មោះ ញឹម ចាន់ដំ ភេទប្រុស អាយុ២១ឆ្នំា ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ដោយជនសង្ស័យ ឈ្មោះ សួន គឹមលាង ហៅ តួ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ(មានសារធាតុញៀន) ។
ជនសង្ស័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

You might also like