បង្រ្កាបទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចំនួន០១ទីតាំង រកឃើញជនជាតិវៀតណាម ចំនួន១០នាក់ ស្រី០៤នាក់ នៅក្រុងបាវិត

ខេត្តស្វាយរៀង:កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចំនួន០១ទីតាំង រកឃើញជនជាតិវៀតណាម ចំនួន១០នាក់ ស្រី០៤នាក់ នៅក្រុងបាវិត។
សមត្ថកិច្ចបញ្ជាក់ថា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបានបង្រ្កាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរី RT Residence ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។
សមាសភាពចូលរួមមាន លោកអភិបាលរងក្រុង លោកនាយការិ.ប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអធិការរងក្រុងលោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋាន អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង មេភូមិតាបឹប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងបង្ការបង្ក្រាបបទល្មើសផ្សេងៗរបស់ខេត្តប្រចាំក្នុងក្រុងបាវិត។
ក្រុមការងារបានចុះត្រួតពិនិត្យរដ្ឋបាលចំហរចំនួន ១០ទីតាំង (១០ ផ្ទះល្វែង) ពិនិត្យរកឃើញជនបរទេសសរុប ៤៨នាក់ ស្រី០៩នាក់ មាន០២សញ្ជាតិ ជនជាតិចិន ២៩នាក់ ស្រី០១នាក់ និងវៀតណាម ១៩នាក់ ស្រី០៨នាក់ ជនបរទេសខាងលើមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។
ក្នុងនោះដែរ ក្រុមការងារបានធ្វើការបង្រ្កាបទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចំនួន០១ទីតាំង ផ្ទះវីឡា ឈ្មោះ រស់ សំអាន ភេទប្រុស ជនជាតិខ្មែរ រកឃើញជនជាតិវៀតណាម ចំនួន១០នាក់ ស្រី០៤នាក់ និងវត្ថុតាងមួយចំនួន ទូរស័ព្ទដៃផ្ទាល់ខ្លួន ចំនួន១២គ្រឿង កុំព្យូទ័រយួរដៃ កុំព្យូទ័រAll in one លិខិតឆ្លងដែន ម៉ូនីទ័រ និងម៉ូតូម៉ាក Honda Airblade។
ជនសង្ស័យទាំង១០នាក់ រួមនឹងវត្ថុតាង បញ្ចូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងអនុវត្តនីតិវិធីបន្ត។

You might also like