ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានឧតុនិយមរ៉ាដាតេជោសែនទី១

ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានឧតុនិយម ស្ដីពីការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានឧតុនិយម រ៉ាដាតេជោសែនទី១ នៅសាលប្រជុំនៃទីស្ដីការក្រសួង។
សូមជម្រាបថា ប្រព័ន្ធព័ត៌មានឧតុនិយម រ៉ាដាតេជោសែនទី១ ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន បានដំឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១១ មកទល់ពេលនេះមានអាយុកាលប្រមាណ ១៥ឆ្នាំ ហើយដែលហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង (Hardware) និងកម្មវិធីប្រព័ន្ធ (Software) មួយចំនួនមានសភាពចាស់ទ្រុឌទ្រោម និងមិនទាន់សម័យ ដែលបង្កជាហានិភ័យខ្ពស់ដល់និរន្តរភាពនៃប្រតិបត្តិការ។ ការធ្វើទំនើបកម្មប្រព័ន្ធនេះ គឺដើម្បីពង្រឹងស្ថិរភាព បង្កើនប្រសិទ្ធភាព និងធានានិរន្តរភាពក្នុងការផ្តល់ទិន្នន័យ និងសេវាឧតុនិយមឱ្យកាន់តែមានភាពច្បាស់លាស់ ប្រកបដោយទំនុកចិត្តខ្ពស់ជូនដល់សាធារណជន ក៏ដូចជាវិស័យពាក់ព័ន្ធនានា៕

You might also like