កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកសំរោងទង
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានបង្រ្កាបករណីគ្រឿងញៀនចំនួន១ករណី ស្ថិតនៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(ស្រី១នាក់)។
ជនសង្ស័យទាំងពីរនាក់ទី០១មានឈ្មោះ វឿន លុច ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២ឈ្មោះ ម៉ុត ស្រីលាភ ភេទស្រី អាយុ១៤ឆ្នាំ។ចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមថ្លាសង្ស័យជាសាធាតុញៀន ចំនួន០៣កញ្ជប់(ទម្ងន់០.៣៩ក្រាម),ខ្សៀជក់ចំនួន០៧និងថង់ច្រកមួយចំនួនទៀត។
ជនសង្ស័យជាស្ត្រី រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕






