បង្ក្រាបករណីចោរកម្ម ឆ្កឹះសោរបន្ទប់ដេក លួចទ្រព្យសម្បត្តិនៅកំពង់ស្ពឺ!
កំពង់ស្ពឺ ៖ នៅថ្ងៃទី២០.០៩.២០២៦ ចំណុចអាហារដ្ឋានជំនោរមាត់បឹង ស្ថិតក្នុងភូមិចំរើនផល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម(ឆ្កឹះសោរបន្ទប់ដេក)ចូលលួចទ្រព្យសម្បត្តិអ្នកដទៃ ។
នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១០.៥០នាទី ថ្ងៃត្រង់ មាន ជនរងគ្រោះឈ្មោះ ឆៃ ឆូយ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ បានមកដាក់ពាក្យបណ្តឹងថាមានជនមិនស្គាល់អត្តសញ្ញាណ លួចចូលបន្ទប់ស្នាក់នៅចំនួន ០៣ បន្ទាប់ បណ្តាលអោយបាត់បង់ទ្រព្យសម្បត្តិរួមមាន :
១- ទូរស័ព្ទម៉ាក iPhone 15 promax ០១គ្រឿង ពណ៌ទឹកប៊ិច
២- ទូរស័ព្ទម៉ាក infinxx ០១គ្រឿង ពណ៌ខ្មៅ
៣- លុយមួយចំនួន
ក្រោយពីទទួលបណ្តឹងរួច កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយប៉ុស្តិពោធិម្រាល ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានដល់ធ្វើការឃាត់ខ្លួន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួមនិងវត្ថុតាង :
-ជនសង្ស័យឈ្មោះ ភាក់ សុភាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
+ ដកហូតវត្ថុតាងមាន ទូរស័ព្ទដៃចំនួន២គ្រឿង ជារបស់ជនរងគ្រោះ
១- ម៉ាក iPhone 15Promax
២- ម៉ាក infinxx
សមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ។
សារភាពរបស់ជនសង្ស័យ(ភាក់ សុភាន់) ថា ខ្លួនពិតជាបានធ្វើសកម្មភាពយកស្មារអាវធ្វើជាទំពក់ឆ្កឹះសោរបន្ទប់លួចយកទូរស័ព្ទ និងលុយ១៤មុឺនរៀលរបស់ជនរងគ្រោះប្រាកដមែន និងបានឆ្លើយបន្ថែមថាចំពោះលុយខ្លួនបានចាយអស់ហើយ
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ។






