អភិបាលខេត្តប៉ៃលិន ប្រកាសឲ្យពលរដ្ឋរកទីទួលសុវត្ថិភាពបណ្ដោះអាសន្ន ខណៈអាកាសធាតុនៅតែមិនអំណោយផល
លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៥កញ្ញានេះ បានប្រកាស និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស អ្នករស់នៅឃុំស្ទឹងត្រង់ សាលាក្រៅ ភូមិស្រែអន្ទាក់ កោះកែវ និងអ្នកមានលំនៅដ្ឋានជាប់អូរ ស្ទឹងត្រូវចាកចេញរកទីទួលសុវត្តិភាពជាបណ្តោះអាសន្ន។
បើតាមលោកស្រីអភិបាលខេត្ត គិតមកដល់ព្រឹកថ្ងៃទី២៥កញ្ញានេះ អាកាសធាតុនៅតែបន្តមិនអំណោយផល ផ្ទៃមេឃនៅតែមានសភាពអួលអាប់ ភ្លៀងនៅតែបន្តធ្លាក់កំរិតមធ្យម ខណៈកាលពីយប់ក្រុមការងារបានសហការបើកទ្វាររំដោះទឹកចេញពីភូមិសាស្រ្តមួយចំនួនតែស្ថានការ នៅតែជួបហនិភ័យ។






