សម្តេច ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុលកែលំអ និងលើកសោភ័ណភាព ស្តូប មិត្តភាពកម្ពុជា-វៀតណាម និងទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុលកែលំអ និងលើកសោភ័ណភាព ស្តូប មិត្តភាពកម្ពុជា-វៀតណាម លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៣ ខែតុលា ឆ្នាំ២០២៦៕






