ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការ VECONAC បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥ របស់ VECONAC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការ VECONAC អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ កិច្ចប្រជុំមហាសន្និបាតលើកទី២៥ VECONAC និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារ សាន់អ៊ែនម៉ូន ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៕






