លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៩ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន៤វត្ត និងចែកអំណោយដល់យាយជីតាជី នៅវត្តកោះប្រាក់
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ និងសិល្បករ សិល្បការិនី មកកាន់បិណ្ឌទី៩ និងនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន៤វត្ត ,ប្រគេនចង្ហាន់ព្រះសង្ឃ១២៧អង្គ ,ចែកអំណោយ និងរៀបចំអាហារជូនយាយជីតាជី និងប្រជាពុទ្ធបរិស័ទប្រមាណ២០០នាក់ ដែលពិធីនេះបានប្រារព្ធរួមគ្នានៅវត្តកោះប្រាក់ ស្ថិតនៅក្នុងស្រុកគៀនស្វាយ ខេត្តកណ្តោល។
លោកជំទាវបានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតាទាំងអស់ និងបានឧទ្ទិសកុសលផលបុណ្យដែលបានធ្វើនៅថ្ងៃនេះទៅដល់បុព្វការីជនដែលបានចែកឋាន និងដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។
នាឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវក៏បានប្រគេនដល់វត្តកោះប្រាក់នេះ នូវបច្ច័យកសាងបង្ហើយដំបូលសាលាឆាន់ ចំនួន៥៣,៤៤៥ដុល្លារ ផងដែរ។ លោកជំទាវក៏បានចែកនូវកាតាបដល់សិស្ស ដែលមានជាសម្ភារៈសិក្សាជាច្រើនមុខ ដល់សិស្សានុសិស្សប្រមាណ១៦៥នាក់ ដែលបានចូលរួមនាឱកាសនេះ។
ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖
១-អង្ករ១តោន
២-មី៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-ត្រខ១កេស មាន១០យួ
៥-សាច់ក្រក១០គីឡូក្រាម
៦-សាច់ផាត់១០គីឡូក្រាម
៧-ទឹកដោះគោខាប់២កេស
៨-កាហ្វេ៥កញ្ចប់ធំ
៩-តែ២គីឡូក្រាម
១០-ស្ករស១បេ
១១-អំបិល១បេ
១២-ទឹកត្រី៥យួរ
១៣-ទឹកស៊ីអ៊ីវ៥យួរ
១៤-ទឹកម្ទេស៥យួរ
១៥-ទឹកសៀង៥យួរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់១៥២
២២-សាប៊ូម្ស៉ៅ១០កញ្ចប់
២៣-ទៀនព្រះវស្សាចំនួន២គូ
២៤-ថវិកា២លានរៀល
កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖
១-ខោអាវ រឺសំពត់អាវ ១ឈុត
២-ក្រម៉ា ១
៣-ស្បែកជើង ១គូរ
៤-ថ្នាំពេទ្យ ១ប្រអប់
៥-ថ្នាំដុសធ្មេញ ១ទីប
៦-ច្រាសដុសធ្មេញ ១
៧-ប្រេងខ្យល់ ១ដប
៨-ប្រេងកូឡា ១ដប
៩-សាប៊ុ ១ដុំ
១០-ថវិកា ៥០,០០០រៀល៕






