តំណាងថ្មីអង្គការ UNESCO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា អង្គការ UNESCO បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
តំណាងថ្មីអង្គការ UNESCO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា អង្គការ UNESCO បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាសម្រេចបាន នូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុសកល។ ការលើកឡើងរបស់លោកស្រី បានធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។






