សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត​ និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត​ និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ​ ឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាដែលបានចែកឋាន​ ​និងសូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ ដែលបានពលី និងបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាននាពេលកន្លងមក​ ជាពិសេសបុព្វបុរសដែលថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​គ្រប់ៗជំនាន់​ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

សូមអនុមោទនាបុណ្យកុសលជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល សិរីសួស្តី និងសុខភាពល្អរឹងមាំ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

You might also like