បង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន នៅកំពង់ស្ពឺ

ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុងច្បារមន ។
-នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយក្រវ៉ាន់ ធ្វើការល្បាតត្រួតពិនិត្យ មកដល់ចំណុចភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន មុខសញ្ញា ០១នាក់ ប្រុស:
-ឈ្មោះ យ៉ាង ចិនឡា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
-ដកហូត ៖
១/ម្សៅក្រាមពណ៍សថ្លា សង្ស័យថាគ្រឿងញៀន ចំនួន ៣កញ្ចប់ តូច ។
២/ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ស៊េរី ២០១៥ ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ: កំពង់ចាម.១J-៣៤៦៦ ។
៣/ទូរស័ព្ទដៃស្មាតហ្វូន ០១គ្រឿង។ បន្ទាប់មក ដោយមានការចង្អុលបញ្ជា ពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរងផែន និងដឹកនាំផ្ទាល់របស់លោក អធិការ នគរបាលក្រុងច្បារមន នៅថ្ងៃខែឆ្នាំដ៏ដែលវេលាម៉ោង :១៤,៣០ នាទី បានបន្ត ស្វែង រុករក ត្រួតពិនិត្យ ឆែក នៅបន្ទប់ជួលរបស់ជនសង្ស័យខាងលើ រកឃើញ ម្ស៉ៅក្រាមព័ណ៌សថ្លា សង្ស័យថា គ្រឿងញៀន ចំនួន ៣កញ្ចប់ធំ បន្ថែមទៀត។
+ សរុបវត្ថុតាង និងជនសង្ស័យ:
ក/ជនសង្ស័យ ០១នាក់
ខ/ម្ស៉ៅក្រាប ព័ណ៌ សថ្លា សង្ស័យថាគ្រឿងញៀន ចំនួន ៦កញ្ចប់ (ធំ ៣កញ្ចប់ និងតូច ៣កញ្ចប់)។
គ/ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ស៊េរី ២០១៥ ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ: កំពង់ចាម.១J-៣៤៦៦ ។
ឃ/ទូរស័ព្ទដៃស្មាតហ្វូន ០១គ្រឿង។
ង/ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
ករណីនេះ កម្លាំងផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងច្បារមន កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ៕

You might also like