សមត្ថកិច្ច ចាប់បានក្រុមក្មេងទំនើង ដែលគប់បែកក្បាលក្មេងស្រី នៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ហេង សុផល
ស្នងការនគរបាលខេត្ដ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាល បានប្រើប្រាស់វិធានការជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០១ក្រុម ។

ហេតុការណ៍នេះកើតឡើងកាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២០:៤៧ នាទី លើដងផ្លូវជាតិ លេខ ៦ ចន្លោះគីឡូម៉ែត្រ ១៨៤-១៨៥ ស្ថិតនៅក្នុងភូមិ ឬស្សីជះ ឃុំត្បែង ស្រុក
កំពង់ស្វាយ ខេត្តកំពង់ធំ ។ មានករណី (ហឹង្សា ដោយចេតនា,គប់នឹងដុំថ្ម ) បង្កឡើងដោយក្មេងទំនើងចំនួន០១ក្រុម ជិះម៉ូតូ០៣ គ្រឿង មានគ្នា ០៧ នាក់ ទៅលើជនរងគ្រោះឈ្មោះ ភូ ឈីងអ៊ី ភេទស្រី អាយុ ០៨ ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រុមក្មេងទំនើង រួមវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

You might also like