សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពីបទ លួចគាស់ទម្លុះទម្លាយ,កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ឆ្កឹះសោរផ្ទះចូលលួចយកម៉ូតូចំនួន០៤គ្រឿង)
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពីបទ ៖ លួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ,កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ឆ្កឹះសោរផ្ទះចូលលួចយកម៉ូតូចំនួន០៤គ្រឿង) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចក្នុងអគារទុកចោលគ្មានលេខ ផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កើតហេតុកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣:៤៧នាទីទៀបភ្លឺ ។
ជនសង្ស័យ ៖
១-ឈ្មោះ ឆៃ សុចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាងហ្វាងកាសែត CBN.TV ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ជេម ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ – ស្នាក់នៅ មិនពិតប្រាកដ ។
៤-ឈ្មោះ ធី ពុទ្ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅ មិនពិតប្រាកដ ។
៥-ឈ្មោះ រឿង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ – ស្នាក់នៅ មិនពិតប្រាកដ ។
(មានសារធាតុញៀនក្នុងទឹកនោម)
វត្ថុតាងចាប់យក ៖
-កាំភ្លើងខ្លីចំនួន០១ដើម ម៉ាក K54 មានគ្រាប់ចំនួន០៨គ្រាប់,ម្សៅម៉ដ្ឋពណ៌សចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) , ទូរស័ព្ទដៃចំនួន០២គ្រឿង ទី១-ម៉ាក OPPO ពណ៌ខ្មៅ ប្រើស៊ីម : ០៩៦ ៣៤៧ ១៧២១ ទី២-ម៉ាក Vivo ពណ៌ផ្ទៃមាឃ ប្រើស៊ីម : ០៨៥ ៥៧៩ ៨៥៥ , កាបូបស្ពាយ ពណ៌ប្រផេះចំនួន០១ ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Exciter ពណ៌ខ្មៅ គ្មានផ្លាកលេខ លេខតួ+ម៉ាស៊ីន : ១១៥៧៧២៥ , និងប័ណ្ណសំគាល់ខ្លួនអ្នកសារព័ត៌មានរបស់ឈ្មោះ ឆៃ សុចិត្ត ចំនួន០១ (ជារបស់ជនសង្ស័យឈ្មោះ ឆៃ សុចិត្ត) ។
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក Hawaii ពណ៌លឿង ប្រើស៊ីមលេខ : ០៧០ ២៥២ ៥៦៥ (ជារបស់ជនសង្ស័យឈ្មោះ ហេង ផល្លា) ។
-កង់បីឥណ្ឌា PassApp ចំនួន០១គ្រឿងម៉ាក Bajaj ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AG-3991 (ជារបស់ជនសង្ស័យឈ្មោះ ធី ពុទ្ធារ៉ា) ។
ជនរងគ្រោះទី១ ៖
-ឈ្មោះ គីនីន គីណេត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅ ផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនរងគ្រោះទី២ :
-ឈ្មោះ គីនីន ណារិន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនរងគ្រោះទី៣ :
-ឈ្មោះ ឈឿន ស្រីម៉ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅ ផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនរងគ្រោះទី៤ :
-ឈ្មោះ ព្រំ ស្រីតី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅ ផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ :
១-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Beat ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ធំ 1P-4625 លេខតួ+ម៉ាស៊ីន : ៩០៣៤៨៨៩ (ជារបស់ជនរងគ្រោះឈ្មោះ គីនីន គីណេត) ។
២-ម៉ូតូចំនួន០១គ្រឿងម៉ាក Suzuki Nex ពណ៌ស-លឿង ពុំចាំស៊េរី ពុំចាំផ្លាកលេខ (ជារបស់ជនរងគ្រោះឈ្មោះ គីនីន ណារិន) ។
៣-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Zoomer ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ធំ 1M-3798 លេខ+ម៉ាស៊ីន : ៥១០៥២៩៥ (ជារបស់ជនរងគ្រោះឈ្មោះ ឈឿន ស្រីម៉ី) ។
៤-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Today ពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ កំពង់ធំ 1P-8937 លេខ+ម៉ាស៊ីន : ១០១៣២៧៩ (ជារបស់ជនរងគ្រោះឈ្មោះ ព្រំ ស្រីតី)
ជនសង្ស័យចំនួន០៥នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






